Share

cover art for កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៦

Podcast ​​ចង្រិត​ទួញ

កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៦

លោក​អ្នកនាង​ជាទីមេត្រី​! កូនស្រី​មេ​បក្ស​ប្រឆាំង​ កញ្ញា កឹម មនោវិទ្យា រត់​ចោល​ឪពុក គឺ​លោក កឹម សុខា ​ទៅ​ធ្វើការ​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ដោយ​យក​លេស​ថា​ ដើម្បី​ជួយ​ជាតិ។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៦។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​ ​សិទ្ធិមនុស្ស​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​ អ្នកស្រី មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​(KMD) ​បាន​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត គ្រប់គ្រង​ប្រទេស ពូកែ​ជាង​ឪពុក​៖

More episodes

View all episodes

  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៩

    15:00|
    លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក ​គ្រោង​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ​​ឡើង​វិញ ​ក្រោយ​ខកខាន​ជិត ​១០ ​ឆ្នាំ។ គម្រោង​សមយុទ្ធ​​នេះ​កើត​ឡើង​ក្នុង​ពេល​យោធាថៃ​បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា បើទោះជា​ប្រទេស​កម្ពុជា ​និង​ថៃ​បាន​ព្រមព្រៀង​ បង្កើត​បទឈប់​បាញ់​កាល​ពី​ឆ្នាំ​២០២៥​។​កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បានជជែកពី​ស្ថានការណ៍​នៅ​ព្រំដែន​ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយ​សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោកស្រី ស៊ុន រដ្ឋា​៖
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៨

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! វិស័យ​ឯកជន​បាន​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ប៉ុន្តែ​ទន្ទឹម​គ្នានេះ​ដែរ ក្រុមហ៊ុន​ទាំង​នោះ​ក៏បាន​ឆ្លៀត​ឱកាស​ផ្សាយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​យ៉ាង​ទូលំទូលាយ​។ តើ​ករណី​នេះ​ ជះ​ផលអវិជ្ជមានបែប​ណា​ដល់​សង្គម​ខ្មែរ?។ ​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ​ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​ផលប៉ះពាល់​នៃ​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហួសហេតុ និងការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា កម្ពុជា​លែងមាន​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ទៀត​ហើយ រួម​ទាំង​​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី​ ជាមួយ​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​ថា យោធាថៃ​«ត្រូវសងការខូចខាត​ផ្ទះ​សម្បែង​ និង​ទ្រព្យសម្បត្តិ»ជូនពលរដ្ឋ​ខ្មែរ៕
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៧

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! គ្រាន់តែ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ការបរទេស​ម្នាក់​ និង​បក្ខពួក​ពីរ​នាក់​ទៀត ​​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ចេញ​ទិដ្ឋាការ​ឬ​វីសារ​ឱ្យ​ជន​បរទេស​ជាង​៦​ពាន់​សន្លឹក ​ទាក់ទង​ករណី​ឆបោក​តាម​អនឡាន​(Online Scams)​។ ​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ​ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​​នៅ​ព្រំដែន រួម​ទាំង​​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​លោក ហុង លីម អតីត​សមាជិក​សភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ ដោយ​លោក​បាន​លើកឡើង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​កូនស្រី​គឺ​កញ្ញា កឹម មនោវិទ្យា​ បាន​ប្រឡូកប្រឡាក់​នឹង​របប​តិរច្ឆាន​ត្រកូល ហ៊ុន​៖ 
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៥

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​តាម​ព្រំដែន​មួយ​ចំនួន​ដែល​មិន​បាន​ទៅ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​បាក់ឌុប​ទេ​​នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ​​ព្រោះ​យ៉ាងហោច​សាលា​ចំនួន​២៥​កន្លែង​ត្រូវ​បិទ​ទ្វារ​ដោយសារ​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៥។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​​សិទ្ធិមនុស្ស​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​ លោក​ ឌីថេ ហូយ៉ា។​ អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ​ ​បាន​លើកឡើង​ថា «វិបត្តិ​បំណុល និង​គ្មាន​ការងារ​​»​ជំរុញ​ឱ្យ​ពលរដ្ឋ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​​​៖
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៤

    15:00|
    លោកអ្នកនាងជាទីមេត្រី! ​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៤។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​ដែល​មេ​បក្ស​ប្រឆាំង លោក កឹម សុខា មាន​សិទ្ធិ​ចេញ​ក្រៅ​ប្រទេស​តែ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​លោក ​ ចៅ វាសនា ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​រក្សា​ជំហរ​និយាយ​ការពិត​ទោះ​ជាប់​ពន្ធនាគារ​ពីរ​ដង​​អស់​រយៈពេល​៨​ឆ្នាំ​ទាំង​អយុត្តិធម៌​៖
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៣

    15:00|
    សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៣។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​បញ្ហាឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បញ្ហា​ផ្សេង​ទៀត រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​លោក ជុន ច័ន្ទបុត្រ ប្រធាន​ទូរទស្សន៍​អាស៊ីសេរី​ អំពី​ចម្លើយ​របស់«លោក​ ហ៊ុន ម៉ាណែត​ប្រាប់​ទៅ​សារព័ត៌មាន​អន្តរជាតិ ​Bloomberg​ តើ​ឆ្លុះបញ្ចាំង​ពី​ការពិត»​នៅ​កម្ពុជា​កម្រិត​ណា​?៖
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១២

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! ​មន្ត្រី​ស្ថាន​ទូត​សហរដ្ឋអាមេរិក​​ប្រចាំ​កម្ពុជា បាន​ប្រាប់​ទៅ​រដ្ឋាភិបាល លោក ហ៊ុន​ ម៉ាណែត ថា ពេល​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ឱ្យ​បង្ក្រាប​មេខ្លោង​នៅ​ពី​ក្រោយ​ផង។ ការ​លើកឡើង​នេះ ខណៈ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» រង​ការ​រិះគន់​ថា ចំណាត់​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ មិន​ទទួល​បាន​ជោគជ័យ​ ឬ​ទទួល​បាន​លទ្ធផល​តិចតួច​នៅឡើយ៕
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១១

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដ៏​លេចធ្លោ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ គឺ​លោកស្រី ​ធី សុវណ្ណថា ​និង​ប្ដី​​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៣​ឆ្នាំ ​រឿង​ព្រំដែន​ ក្រោយ​ពួកគេ​បាន​រួម​រស់​យ៉ាង​សុខសាន្ត​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១១។​ ​​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បាន​ជជែក​ពី​​បញ្ហា​ព្រំដែន និង​ស្ថានការណ៍​នយោបាយ ព្រម​ទាំង​បទសម្ភាសន៍​ជាមួយ​ប្រធាន​ស្ថាប័ន​អធិបតេយ្យជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា។ លោក អ៊ុំ សំអាន រំពឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ(ICC) នឹង​​​​ស៊ើបអង្កេត​ ចោទប្រកាន់ និង​ចាប់​ខ្លួន​មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ​ ដែល​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​កម្ពុជា រហូត​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ខូច​ខាត​ផ្ទះសម្បែង ​វត្តអារាម​ សាលារៀន​ ស្ពាន​ ផ្លូវ​ និង​ប្រាសាទ​បុរាណ​ខ្មែរ​ជាដើម៕