Podcast ចង្រិតទួញ
All Episodes

កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៦
15:00|លោកអ្នកនាងជាទីមេត្រី! គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខសម្លាប់ពលរដ្ឋ ៥ នាក់ស្ទើរជារៀងរាល់ថ្ងៃ។ កាន់តែអាក្រក់ជាងនេះ នៅពេលមានពិធីបុណ្យធំៗដូចជា ភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មីជាដើម ពលរដ្ឋខ្មែរកាន់តែច្រើនបានបាត់បង់ជីវិតព្រោះគ្រោះថ្នាក់ចរាចរណ៍។ កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និងអ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានជជែកគ្នាពីបញ្ហាចម្បងមួយចំនួនដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍៕
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៥
15:00|លោកអ្នកនាងជាទីមេត្រី! បើទោះជាសាលារៀនរបស់រដ្ឋស្ទើរទូទាំងប្រទេសបានដាក់ឈ្មោះលោក ហ៊ុន សែន ក្ដី ប៉ុន្តែលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងៗទៀតបែរជាបញ្ជូនកូនចៅរបស់ខ្លួនឱ្យទៅរៀននៅក្រៅប្រទេសទៅវិញ។ កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និងលោក ជុន ច័ន្ទបុត្រ បានជជែកពីបញ្ហាវិស័យអប់រំនៅកម្ពុជា៕
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៤
15:00|លោកអ្នកនាងជាទីមេត្រី! លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារឌឺដងទៅមន្ត្រីបក្សប្រឆាំងលោក អ៊ុំ សំអាន ឱ្យមកប្រទេសកម្ពុជាដើម្បីបង្ហាញពីភស្តុតាងថា យោធាថៃរំលោភយកដីខ្មែរចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩នៅខេត្តបាត់ដំបង។ កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និងលោក ប្រាជ្ញ ចេវ ជជែកពីបញ្ហានេះ និងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមនុស្សចំនួន៨៦នាក់ស្លាប់គិតចាប់ពីការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ៕
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៣
15:00|លោកអ្នកនាងជាទីមេត្រី! មន្ត្រីសហជីព លោក អាត់ ធន់ បារម្ភថា ការដំឡើងប្រាក់ឈ្នួលជូនកម្មកររោងចក្រត្រឹម ២១២ ដុល្លារ នៅឆ្នាំ២០២៧ ខាងមុខនេះនឹងធ្វើឱ្យកម្មករ ជួបបញ្ហាជីវភាព ខណៈតម្លៃទំនិញនៅលើទីផ្សារ និងថ្លៃផ្ទះជួល ទឹក ភ្លើង កំពុងឡើងថ្លៃ។ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និងលោក អាត់ ធន់ ជជែកពីបញ្ហានេះ៖
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២២
15:00|លោកអ្នកនាងជាទីមេត្រី! នៅក្នុងគ្រាពលរដ្ឋខ្មែរកំពុងវេទនាព្រោះ យោធាថៃ ឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែននោះ ប៉ុន្តែមេបក្សកាន់អំណាចលោក ហ៊ុន សែន នៅតែបន្តព្រមានតាមកំចាត់ខ្មែរគ្នាឯងដែលចង់កំចាត់ត្រកូល «ហ៊ុន» ឱ្យអស់ពីផែនដី។ តើសម្ដីរបស់លោក ហ៊ុន សែន នេះ ចង់បង្ហាញពីអ្វី? សូមស្ដាប់ការជជែកគ្នារបស់លោក សំ ប៉ូលី ជាមួយលោក ជុន ច័ន្ទបុត្រ ប្រធានទូរទស្សន៍អាស៊ីសេរី(TFA)៖
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២១
15:00|លោកអ្នកនាងជាទីមេត្រី! អ្នកការពារសិទ្ធិកម្មកររោងចក្ររិះគន់ថា ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឱ្យកម្មករតិចតួចណាស់ ដែលបណ្ដាលឱ្យកម្មកររោងចក្រ មិនអាចរស់នៅបានសមរម្យឡើយ។ មន្ត្រីសហជីព ជំរុញទៅរដ្ឋាភិបាលគួរដំឡើងប្រាក់ឈ្នួលគោលឱ្យកម្មករយ៉ាងហោចណាស់ ២៥០ ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ។ សូមលោកអ្នកនាងស្ដាប់លោក សំ ប៉ូលី និងលោក ប្រាជ្ញ ចេវ ពិភាក្សាគ្នាអំពីរឿងនេះ ក្នុងនោះក៏មានបទសម្ភាសន៍របស់ លោក សំ ប៉ូលី ជាមួយ មន្ត្រីសហជីព លោក អាត់ ធន់ដែរ៖
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២០
15:00|លោកអ្នកនាងជាទីមេត្រី! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានប្រាប់ទៅសមត្ថកិច្ច ឱ្យបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យពូកែដូចបង្ក្រាបសកម្មជនបក្សប្រឆាំង ដែលសូម្បីតែគេទៅបន្ទប់ទឹក ក៏សមត្ថកិច្ចដឹងដែរ។ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីការអន្តរាគមន៍របស់រដ្ឋាភិបាល ករណីពលរដ្ឋទិញផ្ទះរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា តែមិនបានផ្ទះ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយប្រមុខស្ថាប័នកិច្ចការព្រំដែន នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានរិះគន់ថា ត្រកូល ហ៊ុន «ស្រលាញ់អំណាចជាងស្រលាញ់ទឹកដី»៖
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៩
15:00|លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក គ្រោងធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានជិត ១០ ឆ្នាំ។ គម្រោងសមយុទ្ធនេះកើតឡើងក្នុងពេលយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា បើទោះជាប្រទេសកម្ពុជា និងថៃបានព្រមព្រៀង បង្កើតបទឈប់បាញ់កាលពីឆ្នាំ២០២៥។កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីស្ថានការណ៍នៅព្រំដែន រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយសកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ លោកស្រី ស៊ុន រដ្ឋា៖
កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៨
15:00|លោកអ្នកនាងជាទីមេត្រី! វិស័យឯកជនបានចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ប៉ុន្តែទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនទាំងនោះក៏បានឆ្លៀតឱកាសផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងយ៉ាងទូលំទូលាយ។ តើករណីនេះ ជះផលអវិជ្ជមានបែបណាដល់សង្គមខ្មែរ?។ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីផលប៉ះពាល់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងហួសហេតុ និងការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា កម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមអនឡាញទៀតហើយ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយមន្ត្រីសិទ្ធិមនុស្សកម្ពុជាថា យោធាថៃ«ត្រូវសងការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ»ជូនពលរដ្ឋខ្មែរ៕
loading...