Share

cover art for កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២១

Podcast ​​ចង្រិត​ទួញ

កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២១

•

លោកអ្នកនាងជាទីមេត្រី! អ្នក​ការពារ​សិទ្ធិ​កម្មកររោងចក្រ​រិះគន់​ថា ប៉ុន្មានឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​តិចតួច​ណាស់​ ដែល​បណ្ដាល​ឱ្យ​កម្មករ​រោងចក្រ ​មិន​អាច​រស់នៅ​បាន​សមរម្យ​ឡើយ។ មន្ត្រី​សហជីព ​ជំរុញ​ទៅ​រដ្ឋាភិបាលគួរ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករ​យ៉ាងហោចណាស់​ ​២៥០ ​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​។ សូមលោក​អ្នកនាង​ស្ដាប់​លោក សំ ប៉ូលី និង​លោក ប្រាជ្ញ ចេវ ពិភាក្សា​គ្នា​អំពី​រឿង​នេះ ក្នុង​នោះ​ក៏​មាន​បទសម្ភាសន៍​របស់ លោក សំ ប៉ូលី ជាមួយ​ មន្ត្រី​សហជីព​ លោក អាត់ ធន់ដែរ៖

More episodes

View all episodes

  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៦

    15:00|
    លោកអ្នកនាងជាទីមេត្រី! គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ឃាតករ​លាក់មុខ​សម្លាប់​ពលរដ្ឋ​ ៥ នាក់​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ កាន់តែ​អាក្រក់​ជាង​នេះ​ នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​​ដូចជា​ ភ្ជុំបិណ្ឌ​ និង​ចូលឆ្នាំ​ថ្មី​ជាដើម ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​បាន​បាត់បង់​ជីវិត​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​​។ ​​​កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត មាស នី​ បាន​ជជែកគ្នា​ពី​បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៥

    15:00|
    លោកអ្នកនាងជាទីមេត្រី! បើ​ទោះ​ជា​សាលា​រៀន​របស់​រដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​បាន​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន ​និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ផ្សេងៗ​ទៀត​បែរ​ជា​បញ្ជូន​កូន​ចៅ​របស់​ខ្លួន​ឱ្យ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ទៅវិញ​។ កម្មវិធីផតខាសធ៍ (Podcast)ចង្រិត​ទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ លោក សំ ប៉ូលី និងលោក ជុន ច័ន្ទបុត្រ បាន​ជជែក​ពី​បញ្ហា​វិស័យ​អប់រំ​នៅ​កម្ពុជា៕
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៤

    15:00|
    លោកអ្នកនាងជាទីមេត្រី! លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ផ្ញើ​សារ​ឌឺដង​ទៅ​មន្ត្រី​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ឱ្យមក​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ភស្តុតាង​ថា យោធា​ថៃ​រំលោភ​យក​ដី​ខ្មែរ​​ចន្លោះ​បង្គោល​ព្រំដែនលេខ​៥២ និង​៥៩​នៅ​ខេត្ត​បាត់ដំបង​។ កម្មវិធីផតខាសធ៍ (Podcast)​ចង្រិត​ទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍នេះ លោក សំ ប៉ូលី និងលោក ប្រាជ្ញ ចេវ ជជែកពីបញ្ហានេះ​ និង​ករណីគ្រោះថ្នាក់​ចរាចរណ៍​ដែលបណ្ដាល​មនុស្ស​ចំនួន​៨៦​នាក់​ស្លាប់​គិត​ចាប់​​​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​៕
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២៣

    15:00|
    លោកអ្នកនាងជាទីមេត្រី! មន្ត្រី​សហជីព​ លោក អាត់ ធន់ បារម្ភ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​​កម្មករ​រោងចក្រ​ត្រឹម​ ២១២​ ដុល្លារ នៅ​ឆ្នាំ​២០២៧ ខាង​មុខ​នេះ​នឹង​ធ្វើ​ឱ្យ​កម្មករ ​ជួប​បញ្ហា​ជីវភាព​ ខណៈ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ និង​ថ្លៃ​ផ្ទះជួល​ ទឹក ភ្លើង​ កំពុង​ឡើង​ថ្លៃ។ កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិត​ទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ លោក សំ ប៉ូលី និង​លោក អាត់ ធន់ ជជែក​ពី​បញ្ហា​នេះ​៖
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២២

    15:00|
    លោកអ្នកនាងជាទីមេត្រី! នៅក្នុងគ្រាពលរដ្ឋខ្មែរកំពុងវេទនាព្រោះ យោធាថៃ ឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែននោះ ប៉ុន្តែមេបក្សកាន់អំណាចលោក ហ៊ុន សែន នៅតែបន្តព្រមានតាមកំចាត់ខ្មែរគ្នាឯងដែលចង់កំចាត់ត្រកូល «ហ៊ុន‍‌» ឱ្យអស់ពីផែនដី។ តើសម្ដីរបស់លោក ហ៊ុន សែន នេះ ចង់បង្ហាញពីអ្វី? សូមស្ដាប់ការជជែកគ្នារបស់លោក សំ ប៉ូលី ជាមួយលោក ជុន ច័ន្ទបុត្រ ប្រធានទូរទស្សន៍អាស៊ីសេរី(TFA)៖
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី២០

    15:00|
    លោកអ្នកនាងជាទីមេត្រី! រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស សុខា ​បាន​ប្រាប់​ទៅ​សមត្ថកិច្ច ​ឱ្យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ឱ្យ​ពូកែ​ដូច​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ ដែល​សូម្បី​តែ​គេ​ទៅ​បន្ទប់​ទឹក ​ក៏​សមត្ថកិច្ច​ដឹង​ដែរ។ កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បាន​ជជែក​ពី​​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល ​ករណី​ពលរដ្ឋ​ទិញ​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ​ តែមិន​បាន​ផ្ទះ​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយប្រមុខស្ថាប័នកិច្ចការព្រំដែន នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានរិះគន់ថា ត្រកូល ហ៊ុន «ស្រលាញ់អំណាចជាងស្រលាញ់ទឹកដី»៖
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៩

    15:00|
    លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក ​គ្រោង​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ​​ឡើង​វិញ ​ក្រោយ​ខកខាន​ជិត ​១០ ​ឆ្នាំ។ គម្រោង​សមយុទ្ធ​​នេះ​កើត​ឡើង​ក្នុង​ពេល​យោធាថៃ​បន្ត​ឈ្លានពាន​ទឹក​ដី​កម្ពុជា បើទោះជា​ប្រទេស​កម្ពុជា ​និង​ថៃ​បាន​ព្រមព្រៀង​ បង្កើត​បទឈប់​បាញ់​កាល​ពី​ឆ្នាំ​២០២៥​។​កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បានជជែកពី​ស្ថានការណ៍​នៅ​ព្រំដែន​ រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយ​សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោកស្រី ស៊ុន រដ្ឋា​៖
  • កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៨

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! វិស័យ​ឯកជន​បាន​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ប៉ុន្តែ​ទន្ទឹម​គ្នានេះ​ដែរ ក្រុមហ៊ុន​ទាំង​នោះ​ក៏បាន​ឆ្លៀត​ឱកាស​ផ្សាយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​យ៉ាង​ទូលំទូលាយ​។ តើ​ករណី​នេះ​ ជះ​ផលអវិជ្ជមានបែប​ណា​ដល់​សង្គម​ខ្មែរ?។ ​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​សប្ដាហ៍​នេះ​ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​ផលប៉ះពាល់​នៃ​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហួសហេតុ និងការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា កម្ពុជា​លែងមាន​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ទៀត​ហើយ រួម​ទាំង​​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី​ ជាមួយ​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​ថា យោធាថៃ​«ត្រូវសងការខូចខាត​ផ្ទះ​សម្បែង​ និង​ទ្រព្យសម្បត្តិ»ជូនពលរដ្ឋ​ខ្មែរ៕