Share

cover art for Podcast ​​ចង្រិត​ទួញ

Podcast ​​ចង្រិត​ទួញ


Latest episode

  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៦

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! កូនស្រី​មេ​បក្ស​ប្រឆាំង​ កញ្ញា កឹម មនោវិទ្យា រត់​ចោល​ឪពុក គឺ​លោក កឹម សុខា ​ទៅ​ធ្វើការ​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ដោយ​យក​លេស​ថា​ ដើម្បី​ជួយ​ជាតិ។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៦។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​ ​សិទ្ធិមនុស្ស​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​ អ្នកស្រី មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​(KMD) ​បាន​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត គ្រប់គ្រង​ប្រទេស ពូកែ​ជាង​ឪពុក​៖

More episodes

View all episodes

  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៥

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! សិស្ស​ថ្នាក់​វិទ្យាល័យ​នៅ​តាម​ព្រំដែន​មួយ​ចំនួន​ដែល​មិន​បាន​ទៅ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​បាក់ឌុប​ទេ​​នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ​​ព្រោះ​យ៉ាងហោច​សាលា​ចំនួន​២៥​កន្លែង​ត្រូវ​បិទ​ទ្វារ​ដោយសារ​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៥។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​​សិទ្ធិមនុស្ស​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​ លោក​ ឌីថេ ហូយ៉ា។​ អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ​ ​បាន​លើកឡើង​ថា «វិបត្តិ​បំណុល និង​គ្មាន​ការងារ​​»​ជំរុញ​ឱ្យ​ពលរដ្ឋ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​​​៖
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៤

    15:00|
    លោកអ្នកនាងជាទីមេត្រី! ​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៤។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​​ស្ថានការណ៍​នយោបាយ​ដែល​មេ​បក្ស​ប្រឆាំង លោក កឹម សុខា មាន​សិទ្ធិ​ចេញ​ក្រៅ​ប្រទេស​តែ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​ រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​លោក ​ ចៅ វាសនា ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​រក្សា​ជំហរ​និយាយ​ការពិត​ទោះ​ជាប់​ពន្ធនាគារ​ពីរ​ដង​​អស់​រយៈពេល​៨​ឆ្នាំ​ទាំង​អយុត្តិធម៌​៖
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១៣

    15:00|
    សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១៣។​ ​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ ​បាន​ជជែក​ពី​បញ្ហាឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បញ្ហា​ផ្សេង​ទៀត រួម​ទាំង​បទសម្ភាសន៍​របស់​លោក សំ ប៉ូលី ជាមួយ​លោក ជុន ច័ន្ទបុត្រ ប្រធាន​ទូរទស្សន៍​អាស៊ីសេរី​ អំពី​ចម្លើយ​របស់«លោក​ ហ៊ុន ម៉ាណែត​ប្រាប់​ទៅ​សារព័ត៌មាន​អន្តរជាតិ ​Bloomberg​ តើ​ឆ្លុះបញ្ចាំង​ពី​ការពិត»​នៅ​កម្ពុជា​កម្រិត​ណា​?៖
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១២

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! ​មន្ត្រី​ស្ថាន​ទូត​សហរដ្ឋអាមេរិក​​ប្រចាំ​កម្ពុជា បាន​ប្រាប់​ទៅ​រដ្ឋាភិបាល លោក ហ៊ុន​ ម៉ាណែត ថា ពេល​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ឱ្យ​បង្ក្រាប​មេខ្លោង​នៅ​ពី​ក្រោយ​ផង។ ការ​លើកឡើង​នេះ ខណៈ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» រង​ការ​រិះគន់​ថា ចំណាត់​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ មិន​ទទួល​បាន​ជោគជ័យ​ ឬ​ទទួល​បាន​លទ្ធផល​តិចតួច​នៅឡើយ៕
  • កម្មវិធី​ផតខាសធ៍​ (Podcast)ចង្រិត​ទួញ​វិទ្យុ​អាស៊ីសេរី​ភាគ​ទី​១១

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដ៏​លេចធ្លោ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ គឺ​លោកស្រី ​ធី សុវណ្ណថា ​និង​ប្ដី​​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៣​ឆ្នាំ ​រឿង​ព្រំដែន​ ក្រោយ​ពួកគេ​បាន​រួម​រស់​យ៉ាង​សុខសាន្ត​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។ សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១១។​ ​​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បាន​ជជែក​ពី​​បញ្ហា​ព្រំដែន និង​ស្ថានការណ៍​នយោបាយ ព្រម​ទាំង​បទសម្ភាសន៍​ជាមួយ​ប្រធាន​ស្ថាប័ន​អធិបតេយ្យជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា។ លោក អ៊ុំ សំអាន រំពឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ(ICC) នឹង​​​​ស៊ើបអង្កេត​ ចោទប្រកាន់ និង​ចាប់​ខ្លួន​មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ​ ដែល​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​កម្ពុជា រហូត​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ខូច​ខាត​ផ្ទះសម្បែង ​វត្តអារាម​ សាលារៀន​ ស្ពាន​ ផ្លូវ​ និង​ប្រាសាទ​បុរាណ​ខ្មែរ​ជាដើម៕ 
  • លោក​អាឡិច​៖​«ព្យាយាម​ឱ្យ​អស់​លទ្ធភាព​​»ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៥នាក់​​ ---

    15:00|
    លោក​អ្នកនាង​ជាទីមេត្រី​! យោធា​ខ្មែរ​៤​នាក់​រង​របួស​ព្រោះ​ការ​ផ្ទុះ​គ្រាប់​បែក​ដែល​រក​មុខ​ជន​បង្ក​មិន​ទាន់​ឃើញ ខណៈ​ដែល​នៅ​កន្លែង​កើតហេតុ​ក៏​មាន​វត្តមាន​យោធា​ថៃ​នៅ​ទីនោះ​ដែរ។​សូម​លោក​អ្នកនាង​ស្ដាប់​​កម្មវិធី​ផតខាសធ៍ (Podcast) ចង្រិតទួញ​របស់​វិទ្យុ​អាស៊ីសេរី​ភាគ​ទី១០។​ ​​លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បាន​ជជែក​​ករណី​លោក ហ៊ុន សែន ​ប្រាប់​ឱ្យ​មន្ត្រី​របស់​លោក​ឱ្យ​បម្រើ​រាស្ត្រ ​ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់​ និង​បទសម្ភាសន៍​ជាមួយ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ដែល​កំពុង​ស្វះស្វែង​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ត្រកូល ហ៊ុន​ ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៥​នាក់​ និង​អ្នក​ទោស​មនសិការ​ផ្សេង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ​លោក​ អាឡិច​​បន្ត​ថា​ របប​ផ្ដាច់​ការ​តែងតែ​ប្រើ​យុទ្ធសាស្ត្រ​«ងើប​មួយ​វ៉ៃ​មួយ»​ព្រោះ​គេ​មិន​អាច​បង្ក្រាប​ឬ​វ៉ៃ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​ងើប​តវ៉ា​ប្រឆាំង​របប​នេះ​៕