Share

cover art for ការធ្វើការល្អយោងតាមកណ្ឌគម្ពីរទីតុសជំពូក៣ (Good Works According To Titus 3)

PlovPit

ការធ្វើការល្អយោងតាមកណ្ឌគម្ពីរទីតុសជំពូក៣ (Good Works According To Titus 3)

ព្រះ​គម្ពីរ​បាន​លើក​ឡើង​ជា​ច្រើន​អំពី​ចំណុច​អវិជ្ជមាន​ទាក់​ទង​ទៅ​នឹង «ការ​ធ្វើ​ការ​ងារ» ជា​ពិសេស​គឺ «ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ»។ សាវ័ក ប៉ុល បាន​លើក​ម្តង​ហើយ​ម្តង​ទៀត​ថា យើង​បាន​រាប់​ជា​សុចរិត​តាមរយៈ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ មិន​មែន​តាម​រយៈ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ឡើយ។ សេចក្តី​សង្គ្រោះ «ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន» (អេភេសូរ ២:៩)។

ប៉ុន្តែ «ការ​ប្រព្រឹត្ត​ល្អ» នោះ​វា​គឺ​ជា​រឿង​មួយ​ផ្សេង។ តាម​រយៈ​ការ​សិក្សា​លើ​ខ​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ឃ្លា​ថា «ធ្វើ​ការ​ល្អ/ការ​ប្រព្រឹត្ត​ល្អ/បាន​ធ្វើ​គុណ» (ពហុវចនៈ) គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​១៣​ដង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដោយ​មាន​៩ដង​ប្រើ​នៅ​ក្នុង​សំបុត្រ​សរសេរ​ទៅ​កាន់​គ្រូ​គង្វាល។ ដោយ​គ្មាន​ការ​លើក​លែង ឃ្លា​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​អត្ថន័យ​វិជ្ជមាន នៅ​ក្នុង​របៀប​ដែល​គ្មាន​អ្វី​ត្រូវ​សង្ស័យ ដើម្បី​ពណ៌នា​អំពី​គំរូ​នៃ​សកម្មភាព​របស់​គ្រីស្ទបរិស័ទ។

More episodes

View all episodes

  • ធ្វើដូចម្ដេចឲ្យខ្ញុំក្លាយជាអ្នកក្រ ដើម្បីឲ្យអ្នកដទៃក្លាយជាអ្នកមាន? (How Can I Become Poor So That Others Can Become Rich?)

    40:19|
    ព្រះ​យេស៊ូវ​ជា​មហាសេដ្ឋី...   ទ្រង់​បាន​ត្រឡប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​យើង...      ដើម្បី​ឲ្យ​យើង​ត្រឡប់​ជា​អ្នក​មាន​នៅ​ក្នុង​ព្រះ​យេស៊ូវ...         ដើម្បី​ឲ្យ​យើង​ស្ម័គ្រ​ចិត្ត​ក្លាយ​ជា​អ្នក​ក្រ​សម្រាប់​អ្នក​ដទៃ...            ដើម្បី​ឲ្យ​អ្នក​ដទៃ​ក្លាយ​ជា​អ្នក​មាន​នៅ​ក្នុង​ព្រះ​យេស៊ូវ...               ហើយ​អ្នក​ដទៃ​នោះ នឹង​ក្លាយ​ទៅ​ជា​អ្នក​ក្រ​សម្រាប់​អ្នក​ដទៃ​ទៀត…                  ដើម្បី​ឲ្យ​ពួក​គេ​ក៏​នឹង​ក្លាយ​ជា​អ្នក​មាន​ក្នុង​ព្រះ​យេស៊ូវ​ដែរ...                      ហើយ​បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់                         រហូត​ដល់​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ។គំរូ​នេះ​ជា​គំរូ​ធម្មតា​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប៖ គឺ​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​លះបង់​ទ្រព្យ​សម្បត្តិ និង​ភាព​សុខ​ស្រួល​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ក្លាយ​ជា​អ្នក​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​បាន។
  • ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)

    30:57|
    សរុប​សេចក្ដី​ទៅ យើង​ឃើញ​ថា សាវ័ក ម៉ាថាយ បាន​និពន្ធ​កណ្ឌ​ដំណឹង​ល្អ​របស់​គាត់ ដើម្បី​បញ្ជាក់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច ហើយ​តាមរយៈ​ការ​គ្រាន់​តែ​ពិនិត្យ​មើល១៧​ខ​ដំបូង​នៃ​ជំពូក​ទី១​នៃ​កណ្ឌ​គម្ពីរ​ម៉ាថាយ​ដែល​មាន​២៨​ជំពូក យើង​ក៏​អាច​ឃើញ​ពី​ភស្តុតាង​ថា ព្រះ​យេស៊ូវ​គឺ​ពិត​ជា​ស្ដេច​យ៉ាង​ច្បាស់​លាស់​បាន​ផង​ដែរ។#ផ្លូវពិត #Plovpit #សៀវភៅគ្រីស្ទាន #ដំណឹងល្អនៃព្រះយេស៊ូវ #ព្រះយេស៊ូវល្អប្រសើរជាងពួកហោរា
  • តើសាវ័ក ប៉ុល ពីមុនជានរណា? (Who Was The Apostle Paul Before?)

    09:17|
    «ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ​គុណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ​សារ​សេចក្តី​កម្រ​របស់​ទ្រង់។» (២កូរិនថូស ៨:៩)#ផ្លូវពិត #Plovpit #ព្រះបន្ទូល
  • ឱ​អ្នក​ម្តាយ​អើយ! សូម​ប្រើ​ប្រាស់​ពេល​វេលា​បន្តិច​បន្តួច​ឲ្យ​បាន​ល្អ​បំផុត (Oh Mother! Make The Most Of Your Little Time)

    10:25|
    ឱ​អ្នក​ម្តាយ​អើយ! សូម​ប្រើ​ប្រាស់​ពេល​វេលា​បន្តិច​បន្តួច​ឲ្យ​បាន​ល្អ​បំផុតនិពន្ធដោយ៖​ Ann Swindellសូមចូលទៅកាន់បណ្ណាល័យសៀវភៅទាំងអស់ចុចខាងក្រោម៖Plovpitshop.comឬទំនាក់ទំនងមកកាន់ពួកយើងតាមផេក ឬខលមក 078 658 943 និងតាមTelegram 097 634 7617
  • តើយើងត្រូវបានសង្គ្រោះពេលឥឡូវនេះបានដោយរបៀបណា? (How Are We Being Saved Right Now?)

    15:55|
    តើយើងត្រូវបានសង្គ្រោះពេលឥឡូវនេះបានដោយរបៀបណា?និពន្ធដោយ៖​ Jonh Piper សូមចូលទៅកាន់បណ្ណាល័យសៀវភៅទាំងអស់ចុចខាងក្រោម៖Plovpitshop.comឬទំនាក់ទំនងមកកាន់ពួកយើងតាមផេក ឬខលមក 078 658 943 និងតាមTelegram 097 634 7617
  • តើមានន័យដូចម្ដេចដែលស្ត្រីនឹងត្រូវបានសង្រ្គោះតាមរយការបង្កើតកូន? (What Does It Mean That Women Will Be Saved Through Childbearing?)

    04:41|
    «តែ​បើ​សិន​ជា​នាង​នៅ​ជាប់​ក្នុង​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន» (១ធីម៉ូថេ ២:១៥)
  • តើអ្នកដែលមិនបានសង្គ្រោះនឹងទទួលរងទុក្ខពីការជំនុំជម្រះដ៏អស់កល្បជានិច្ចឬទេ? (Will Unbelievers Be Annihilated Or Suffer Eternally?)

    16:57|
    «នេះ​ជា​ភស្តុតាង​ពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិសម​នឹង​ព្រះ​រាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាក​ដោយ​ព្រោះ​ព្រះ​រាជ្យ​នេះ​ឯង។ ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​ទ្រង់​នឹង​សង​សេចក្ដី​វេទនា ដល់​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សម្រាក​ជា​មួយ​យើង​វិញ នៅ​ពេល​ព្រះអម្ចាស់​យេស៊ូវ​លេច​មក​ពី​ស្ថានសួគ៌ ជា​មួយ​ពួក​ទេវតា​ដ៏​មាន​ឫទ្ធានុភាព​របស់​ព្រះអង្គ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង។ គេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​អន្តរាយ​អស់​កល្ប​ជានិច្ច គឺ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​ព្រះអម្ចាស់ និង​ពី​សិរីល្អ​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿ​នឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង» (២ថែស្សាឡូនីច ១:៥-១០ គកស)។
  • តើការទាក់ទាញខាងផ្លូវភេទចាំបាច់សម្រាប់អាពាហ៍ពិពាហ៍មែនទេ? (Is Sexual Attraction Essential For Marriage?)

    08:25|
    តើការទាក់ទាញខាងផ្លូវភេទចាំបាច់សម្រាប់អាពាហ៍ពិពាហ៍មែនទេ?និពន្ធដោយ៖​ John Piperសូមចូលទៅកាន់បណ្ណាល័យសៀវភៅទាំងអស់ចុចខាងក្រោម៖Plovpitshop.comឬទំនាក់ទំនងមកកាន់ពួកយើងតាមផេក ឬខលមក 078 658 943 និងតាមTelegram 097 634 7617